រកឯណាបាន ទទួលបាន Mazda ថ្មីចែសមួយ ក្រោយទិញផ្ទះកណ្ដាលក្រុង

រកឯណាបាន ទទួលបាន Mazda ថ្មីចែសមួយ ក្រោយទិញផ្ទះកណ្ដាលក្រុង ផ្ទះ​ជា​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​។ ផ្ទះ​កាន់​តែ​ប្រណិត​ កាន់​តែ​ធំ​ បរិយាកាស​ការ​រស់​នៅ​កាន់​តែ​ល្អ​ ជីវិត​កាន់​តែ​មាន​ន័យ។​ មាន​គម្រោង​ផ្ទះ​បុរី​ជា​ច្រើន​កំពុង​តែ​រីក​ដុះ​ដាល​ ណែន​ណាន់​តាន់​តាប់​ ក្នុង​ទី​ក្រុង​ តែ​អាច​មិន​សម​ស្រប​សម្រាប់​លោក​អ្នក​ដែល​ត្រូវ​ការ​ទី​កន្លែង​ដែល​ស្ងប់​ស្ងាត់​ ភាព​ប្រណិត​ខ្ពស់​លំដាប់​អភិជន​ តែ​មាន​ទី​តាំង​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង។​ កាល​ពី​យប់​ថ្ងៃ​ទី​ ២៥​ កក្កដា​ ២០១៩​​ នៅ​សណ្ឋាគារ​សូហ្វី​តែល​មាន​ការ​ប្រកាស​បើក​គម្រោង​បុរី​ The​ Flora​ ថ្មី​ លើ​ប្រភេទ​ផ្ទះ​វីឡា​ឃ្វីន​ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ជាតិ​លេខ​ ៦A​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ​(ធ្វើ​ដំណើរ​តែ​ ១៥នាទី​ប៉ុណ្ណោះ​ពី​ស្ពាន​ជ្រោយ​ចង្វារ)។​ វីឡា​ឃ្វីន​ជា​ប្រភេទ​វីឡា​ដែល​មាន​ទី​ធ្លា​ធំ​ទូលាយ​ សាង​សង់​លើ​ផ្ទៃ​ដី​ ២០x២៥​ម៉ែត្រ​ មាស​សាច់​ផ្ទះ​ ១២x១២ ម៉ែត្រ។​ វីឡា​ប្រណិត​នេះ​មាន​ទីធ្លា​ធំ​ទូលាយ​ អាច​ចត​រថយន្ត​បាន​ដល់​ទៅ​ ៦ គ្រឿង​ មាន​បន្ទប់​គេង​ ៥ បន្ទប់​ទឹក​ ៦​ ថែម​ទាំង​មាន​បន្ទប់​ដាក់​សម្លៀក​បំពាក់ ​(Walk-in​ Closet)​ ទៀត​ផង។ រចនា​ម៉ូត​ផ្ទះ​ប្រណិត​ សម្ភារៈ និង​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​សុទ្ធ​តែ​មាន​គុណភាព​ខ្ពស់ ​ផ្ដល់​ទាំង​ភាព​ប្រណិត​ និង​ភាព​រឹង​មាំ​ខ្ពស់។​ ក្រៅ​ពី​នេះ​ នៅ​មាន​សួន​ច្បារ​ …

រកឯណាបាន ទទួលបាន Mazda ថ្មីចែសមួយ ក្រោយទិញផ្ទះកណ្ដាលក្រុង Read More »