រកឯណាបាន ទទួលបាន Mazda ថ្មីចែសមួយ ក្រោយទិញផ្ទះកណ្ដាលក្រុង
ផ្ទះជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ផ្ទះកាន់តែប្រណិត កាន់តែធំ បរិយាកាសការរស់នៅកាន់តែល្អ ជីវិតកាន់តែមានន័យ។ មានគម្រោងផ្ទះបុរីជាច្រើនកំពុងតែរីកដុះដាល ណែនណាន់តាន់តាប់ ក្នុងទីក្រុង តែអាចមិនសមស្របសម្រាប់លោកអ្នកដែលត្រូវការទីកន្លែងដែលស្ងប់ស្ងាត់ ភាពប្រណិតខ្ពស់លំដាប់អភិជន តែមានទីតាំងនៅមិនឆ្ងាយពីទីក្រុង។
កាលពីយប់ថ្ងៃទី ២៥ កក្កដា ២០១៩ នៅសណ្ឋាគារសូហ្វីតែលមានការប្រកាសបើកគម្រោងបុរី The Flora ថ្មី លើប្រភេទផ្ទះវីឡាឃ្វីនដែលមានទីតាំងនៅផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ធ្វើដំណើរតែ ១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ)។ វីឡាឃ្វីនជាប្រភេទវីឡាដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី ២០x២៥ម៉ែត្រ មាសសាច់ផ្ទះ ១២x១២ ម៉ែត្រ។ វីឡាប្រណិតនេះមានទីធ្លាធំទូលាយ អាចចតរថយន្តបានដល់ទៅ ៦ គ្រឿង មានបន្ទប់គេង ៥ បន្ទប់ទឹក ៦ ថែមទាំងមានបន្ទប់ដាក់សម្លៀកបំពាក់ (Walk-in Closet) ទៀតផង។ រចនាម៉ូតផ្ទះប្រណិត សម្ភារៈ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសុទ្ធតែមានគុណភាពខ្ពស់ ផ្ដល់ទាំងភាពប្រណិត និងភាពរឹងមាំខ្ពស់។ ក្រៅពីនេះ នៅមានសួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹកលើផ្ទៃដី ៤ ហិចតាកន្លះនៅពីមុខវីឡាឃ្វីនទៀតផង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ ៖ 010/087 366 886
វ៉េបសាយ ៖ www.boreytheflora.com
ហ្វេសប៊ុក ៖ www.facebook.com/boreytheflora